Advertisement

US is able to defeat China on South China Sea War despite China’s Navy troops in Cambodia

US is able to defeat China on South China Sea War despite China’s Navy troops in Cambodia វិភាគ-អាមេរិកអាចឈ្នះចិនក្នុងសង្រ្គាមសមុទ្រចិនខាងត្បូង បើសិនជាចិនមានមូលដ្ឋានទ័ពនៅកម្ពុជា

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ សង្រ្គាមចិត្តសាស្ត្ររបស់អាមេរិក បានវាយសំពងខ្លាំងក្លាលើកម្ពុជានិងចិន ដែលចោទថា កម្ពុជា ទៅថ្ងៃខាងមុខនេះ នឹងក្លាយជាទីតាំងមួយសម្រាប់កងទ័ពចិនឈរជើង ដើម្បីត្រៀមធ្វើសង្រ្គាមសមុទ្រចិនខាងត្បូងបើមានសង្រ្គាមផ្ទុះឡើង។ ក្រុងវ៉ាស៊ីនតោនសង្ស័យថាមិនយូរទេ កំពង់ផែនទ័ពជើងទឹករាមនៅខេត្តព្រះសីហនុនៅភាគនិរតីនៃប្រទេសកម្ពុជាដែលកំពុងស្ថាបនានេះនឹងក្លាយជាមូលដ្ឋានកងទ័ពជើងទឹកចិន។ កាសែតអាមេរិកThe Wall Street Journal ដែលជាសារព័ត៌មានស៊ើបអង្កេតរបស់អាមេរិកបានស្រង់សម្ដីចារកម្មអាមេរិកម្នាក់មកចុះផ្សាយកាលពីថ្មីៗនេះថា ដីតំបន់រាមនិងកំពង់ផែសមុទ្ររាមនេះនឹងជួលអោយចិនរយះពេល៣០ឆ្នាំ។សារព័ត៌មាននេះបានចុះផ្សាយទៀតថាកំពង់ផែរាមមិនត្រឹមជាទីតាំងទ័ពជើងទឹកចិនប៉ុណ្ណោះទេតែគឺជាទីតាំងអាចចុះយន្ដហោះចិនបានរាប់សិបគ្រឿងទៀតផង។តែបែបនេះក្ដីរដ្ឋាភិបាលកម្ពុជាបានទាត់ចោលការចុះរបាយការណ៍របស់សារព័ត៌មានមួយនេះហើយចាត់ទុកថាជារឿងប្រឌិតសុទ្ធសាធ។កាលពីថ្ងៃទី២៦កក្កដាក្រសួងការពារជាតិកម្ពុជារួមនិងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបាននាំអ្នកសារព័ត៌មានជាង៧០នាក់ជាក្រុមអ្នកសារព័ត៌មានក្នុងស្រុកបានចុះទៅពិនិត្យមើលទីតាំងនៅកំពង់ផែរាមដែលអាមេរិកចោទថាកំពុងប្រែក្លាយជាមូលដ្ឋានទ័ពជើងទឹករបស់ចិន។ក្នុងដំណើរស្វែងរកការពិតនេះអ្នកនាំពាក្យក្រសួងការពារជាតិក៏ដូចជាអ្នកនាំពាក្យរាជរដ្ឋាភិបាលត្រូវបានអ្នកសារព័ត៌មានចោទសួរជាច្រើនប៉ុន្ដែមន្ដ្រីកម្ពុជារូបនេះបានបញ្ជាក់ប្រាប់ថាទីនេះគឺគ្មានកងទ័ពចិនដូចមន្ដ្រីអាមេរិកចោទនោះទេ។តែយ៉ាងណាអ្នកសារព័ត៌មានខ្លះបានចោទជាសំណួរចំៗហើយអ្នកនាំពាក្យក៏ឆ្លើយមិនចំដែរ។អ្នកសារព័ត៌មានវីអូអេនិយាយថាទីតាំងមួយចំនួនមិនត្រូវបានអនុញ្ញាតឲ្យចូលឬទៅដល់នោះទេ។នេះនាំឲ្យមានការសង្ស័យនៅតែមាន។យ៉ាងណាក៏ដោយគេហទំព័រWashington Examiner ចុះផ្សាយនូវការវិភាគរបស់ខ្លួនដោយស្រង់ទិន្នន័យមួយចំនួនមកធ្វើការផ្ទៀងផ្ទាត់ហើយអះអាងថាបើសង្គ្រាមសមុទ្រចិនខាងត្បូងផ្ទុះឡើងរវាងចិននិងអាមេរិកគឺអាមេរិកអាចនឹងឈ្នះលើកងទ័ពចិន។តើកត្តាអ្វីខ្លះដែលសារព័ត៌មានបរទេសមួយនេះចុះផ្សាយដូចនេះ។យើងសូមស្រង់សម្រង់ដើមខ្លះៗមកធ្វើការឆ្លុះបញ្ចាំងដែលមានដូចតទៅ៖

កំពង់ផែរាម,សមុទ្រចិន,ចិន,នាវាចំបាំង,កម្ពុជា,ខ្មែរ,វិភាគ,សង្គ្រាម,អាមេរិក,ថៃ,វៀតណាម,ហ្វីលីពីន,

Post a Comment

0 Comments